ព្រឹតិ្តការណ៍សង្គ្រាមទ្វារមេឃ

សេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេព 5 Elements បានមកដល់ហើយលើកនេះបាននាំយកមកនូវព្រឹត្តិការណ៍ សង្គ្រាមទ្វារមេឃ (SkyDoor) និងមានបេសកកម្មជាច្រើនទៀត។

ទំនាក់ទំនងNPC

Gun Jun Peng (Xiangyang [178,176])

ពេលវេលានៃការបើក៖

រៀងរាល់ថ្ងៃ

លក្ខខ័ណ្ឌនៃការចូលរួម៖

តួអង្គត្រូវមានកម្រិតចាប់ពី ៧០ ឡើងទៅ អាចចូលទៅតែឯង ឬបង្កើតជាក្រុមបាន៣នាក់។

លក្ខខ័ណ្ឌនៃការប្រយុទ្ធ

  • ការចាប់ផ្តើមៈ នៅពេលតួអង្គចូលទៅដល់ទីកន្លែងហើយ តួអង្គផ្សេងៗទៀតក៍កំពុងរង់ចាំដើម្បីចូលប្រយុទ្ធ។ នៅទីលានប្រយុទ្ធទាំងពីរតួអង្គអាចចូលបានម្ខាង១៦នាក់ ប៉ុន្តែ នៅពេលមានអ្នកចូលរួមម្ខាង៨នាក់ហើយ ការប្រយុទ្ធអាចចាប់ផ្តើមបាន។
  • នៅក្នុងសមរភូមិៈ តួអង្គទាំងសងខាងអាចវាយដណ្តើមយក ទងនៅខាងមុខបន្ទាយ ដើម្បីយកពិន្ទុរៀងៗខ្លួន បន្ទាប់មកតួអង្គទាំងអស់អាចទៅវាយដណ្តើមយកទងសត្រូវដើម្បីបង្កើន ពិន្ទុ។ ប៉ុន្តែតួអង្គក៍ត្រូវការពារទងរបស់ខ្លួនអំពីសត្រូវនិងចោរដែលអាច លួចឆ្មក់វាយយកទងរបស់អ្នក។
  • ការគណនានៃពិន្ទុៈ អ្នកចូលរួមទាំងអស់អាចជ្រើសរើសយកការសម្លាប់សត្វនៅក្នុងទីលានប្រយុទ្ធ ដើម្បីយកសម្ភារៈខ្លះៗសម្រាប់ជំនួយដល់ការប្រយុទ្ធ។ ពិន្ទុសរុបទាំងអស់មាន១០០០ពិន្ទុ ដូច្នេះខាងណាអាចយកបាន១០០០ពិន្ទុមុនចាត់ទុកជាអ្នកឈ្នះ។
  • ការកកើតនៃទងធំៈ នៅខណៈពេលដែលការប្រយុទ្ធរបស់អ្នកទាំងសងខាងកើនដល់៥០០ពិន្ទុ ទងធំរបស់បន្ទាយទាំងសងខាងនឹងកើតឡើង។ អ្នកទាំងអស់អាចទៅកម្ទិចទងរបស់សត្រូវដើម្បីទទួយបានពិន្ទុច្រើន។
  • ការបញ្ចប់សមរភូមិៈ ការប្រយុទ្ធមានរយៈពេល៤០នាទី មាន១០០០ពិន្ទុ នៅពេលមានករណីស្មើរគ្នាគឺប្រព័ន្ធនឹងគិតលើការសម្លាប់។ បើមានខាងណាមួយយកបានពិន្ទុ១០០០ហើយ សមរភូមិនឹងបញ្ចប់ភ្លាម។

រង្វាន់អំពីការចូលរួម៖

អ្នកដែលចូលរួមព្រឹតិ្តការណ៍សង្គ្រាមទ្វារមេឃនឹងទទួលបានExperience ,Skydoor point និង SkyDoor military package។ ដែលSky point អាចទៅប្តូរយកវត្ថុធាតុដើមរបស់ធាតុទាំង៥។