បច្ចុប្បន្ត​នៅ​ក្នុង​ពិភព​គុន​មាន​កំពូល​អ្នក​គុន​និយម​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​មក​ពី​គ្រប់​ទិស​ទី​គ្រប់​បក្ស​គ្រប់​ត្រកូល​ហើយ​បាន​តាំង​ខ្លួន​ថា​ជា​អ្នក​ក្លាហ៊ាន​។ អ្នក​ទាំង​នោះ​បាន​មក​ជួប​ជុំ​គ្នា​នៅ​តំបន់​កៅចៀវ​ហើយ​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា​ដើម្បី​កិតិ្តសព្ទ​របស់ខ្លួន​។​ឥឡូវនេះ​ដល់​ពេល​ដែល​តួអង្គ​របស់​អ្នក​អាច​ចូល​រួម​ក្នុង​ការ​ប្រកួត​ដើម្បី​បញ្ចេញ​ស្នាដៃ​ម្ដង​ហើយ​!

  1. រយៈពេល

    ព្រឹត្តិការណ៏នេះនិងចាប់ផ្ដើមនៅថ្ងៃទី១៣ខែមករាឆ្នាំ២០១២ដល់ថ្ងៃទី១០ខែមិនាឆ្នាំ២០១២។

  2. ដំណើរនៃព្រឹត្តិការណ៏

    តួអង្គដែលមានកម្រិតចាប់ពី​ Level 10 ​ឡើយ​ទៅ​ចូល​បក្ស​រួច​អាច​ចូល​រួម​ជា​មួយ​ព្រឹត្តិ​ការណ៍​នេះ​បាន​ដោយ​គ្រាន់​តែ​ធ្វើ​ដំណើរ​ទៅ ភាគខាងជើងនៃទីក្រុង QuanZhou។បន្ទាប់​​ពី​ឆ្លង​ទៅ​​ដល់​​ទី​​នោះ​ ​System និង​ធ្វើ​ការ​​បញ្ចូន​តួ​អង្គ​របស់​លោក​អ្នក​ទៅ​កាន់​ទី​តាំង​មួយ​របស់​​ភាគ​​ខាង​​ជើង​​នៃ​​ទី​​ក្រុង​ QuanZhou​ ​។អ្នក​​អាច​​ធ្វើ​​ការ​​ប្រកួត​វិជ្ជា​គុន​ជា​មួយ​មិត្ត​ភ័ក្ដ​រួម​ជា​មួយ​និង​អ្នក​ក្លា​ហ៊ាន​ជា​ច្រើន​ទៀត​នៅទីកន្លែងនោះដោយមិនមាន​​ជាប់​ (PK) ឡើយ។

បញ្ជាក់៖ការប្រកួតនៅតំបន់នេះពុំមានទទួលបានបទពិសោធន៍ឡើយ។