ចាប់​ពី​ថ្ងៃ​ទី​៤​រហូត​ដល់​ថ្ងៃ​ទី​៦​ខែ​ឧសភា​ខាង​មុខ​នេះ​និស្ស័យ​ស្នេហ៍​ដាវ​ទេព​បាន​រៀប​ចំ​កម្ម​វិធី​ពិសេស​ៗ​ជា​ច្រើន​ហើយ​ក្នុង​នោះ​កម្ម​វី​ធី​​ឆ្លើយ​សំនួរ​យក​រង្វាន់​សម្រាប់​​អ្នក​ដែល​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​កម្ម​វិធី​ ICT Expo ក៍​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​តំណាល​គ្នា​នោះ​ផង​ដែរ​ ។

របៀប​ទទួល​រង្វាន់​

ជា​រៀង​រាល់​មួយ​ម៉ោង​ម្ដង​សម្រាប់​អ្នក​ដែល​ឆ្លើយ​សំនួរ​ត្រូវ​នឹង​ទទួល​បាន​លេង​កូដ​ចំនួន​៦​ខ្ទង់ហើយ​លេខ​កូដ​នោះ​នឹង​ត្រូវ​បាន​ផ្ញើរ​​ទៅ​កាន់​ទូរស័ព្ទដៃ​របស់​លោក​អ្នក
ឧទាហរណ៍៖ លេខ​កូដ​៦​ខ្ទង់ abc1de

បន្ទាប់​ពី​ទទួល​បាន​លេង​កូដ​នេះ​ហើយ​អ្នក​គ្រាន់​តែ​ចូល​ទៅ​ក្នុង​ Mysabay Account រួច​វាយ​បញ្ជូល​គណនីរបស់​លោក​អ្នក​

បន្ទាប់​មក​ជ្រើស​រើស​យក​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​ត្រង់​ពាក្យ​ថា​​ JX2 Quiz – Gift

បន្ទាប់​មក​ទៀត​ដាក់​បញ្ជូល​លេខ​កូដ​ទាំង​៦​ខ្ទង់​ចូល​ទៅ​ក្នុង​ប្រអប់​ Pin Code រួច​ហើយ​ចុច​ត្រង់​ពាក្យ​ថា​ “Search”

នៅ​ពេល​ដែល​លោក​អ្នក​បញ្ជូល​លេខ​កូដបាន​ត្រឹម​ត្រូវ​ហើយ​នោះ​លោក​អ្នក​ត្រូវ​ជ្រើស​រើស​យក​នគរ​មួយ​ដែល​អ្នក​ចង់​ឲ្យ​តួអង្គ​របស់​អ្នក​ទទួល​រង្វាន់

​ដើម្បី​បើក​យក​រង្វាន់​នៅ​ក្នុង​ JX2 World បាន​លោក​អ្នក​គ្រាន់​តែ​ចូល​ទៅ​ក្នុង​ពិភព​និស្ស័យ​ស្នេហ៍​ដាវ​ទេព​បន្ទាប់​មក​ទៅ​ជួប​ NPC ឈ្មោះ​ថា​ Prize Officer ដែល​មាន​ទី​តាំង​នៅ​ក្រុង​ BianJing (185/172)

  • ជ្រើស​យក​ពាក្យ​ថា Get JX2 ICT Participation Award សម្រាប់​អ្នក​ដែល​ផ្ញើរ​សារ​ឈ្នះ​រង្វាន់​
  • ជ្រើស​យកពាក្យ​ថា Get JX2 ICT Lucky Awards សម្រាប់​អ្នក​ឈ្នះ​រង្វាន់​ឈុត​Dragon & Phoenix ក្នុង​ការ​ចាប់​ឆ្នោតផ្សង​សំណាង​

បញ្ជាក់៖ សម្រាប់​អ្នក​ដែល​ត្រូវ​រង្វាន់​គឺ​តម្រូវ​ឲ្យ​ធ្វើ​ការ​បើក​យក​រង្វាន់​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៧ខែ​ឧសភា។​