ការប្រកួតជម្រុះ​ប្រចាំខែលើកទី​ពីរ​របស់​​ JX2 Cambodian National Championship 2012​និង​​ធ្វើ​ឡើង​នៅទី​ក្រុង​ភ្នំពេញ​។ដែលនិងធ្វើ​ការ​​ជម្រុះ​មាន​​ទាំងអស់៣២ឬក៏១៦ក្រុម​ដើម្បី​យក​៤​ក្រុម​។ ការ​​​​ចុះ​​​ឈ្មោះ​​និង​បើក​​​នៅ​ថ្ងៃ​​​ទី១​​​​​ខែសីហា​​​​ឆ្នាំ​​២០១២​​នេះ​​ហើយ​​តើ​​លោក​​អ្នក​​បាន​​រៀបចំ​​ក្រុម​​របស់​​អ្នក​​សំរាប់​​ចូល​​រួម​ប្រកួត​​នេះ​​​ហើយ​​ឬ​នៅ?​

ចុះឈ្មោះនិងទទួលបានតួអង្គកម្រិត 90​​ និងសម្ភារៈដ៏អស្ចារ្យសំរាប់ការប្រកួតនេះ

តារាងការប្រកួតនឹងមកដល់ក្នុងពេលឆាប់ៗនេះ!

ការបរិច្ឆេទ

  • ការចុះឈ្មោះនិងចាប់ផ្តើមបើកចាប់ពីថ្ងៃទី១​រហូតដល់ថ្ងៃទី២០​ ១៧ខែសីហា​​តាមរយៈគេហទំព័រ MYSABAY.COM ។
  • ការ​ប្រ​កួតនិងចាប់ផ្តើមនៅថ្ងៃទី២៥ដល់ថ្ងៃទី២៦​ខែសីហា​ឆ្នាំ២០១២។
  • ការប្រកួតនិងចាប់ផ្តើមនៅថ្ងៃទី២២
  • ការប្រកួតផ្តាច់ព្រ័ត្រសម្រាប់ជុំទី២របស់ JX2 CNC និងធ្វើឡើងនៅថ្ងៃទី​២៥
  • ការចាប់ឆ្នោតនិងធ្វើឡើងនៅថ្ងៃទី២៤២១ខែសីហា​ឆ្នាំ២០១២​​នៅក្រុង​ភ្នំពេញ​។ប្រធាន​ក្រុម​និងត្រូវ​​មក​ចាប់​​​យក​លេខ​តំណាង​ក្រុម​និង​ទីតាំង​ក្នុង​តារាង​សម្រាប់​ការ​ប្រកួត​។

ការចុះឈ្មោះប្រកួត​(ចុះឈ្មោះឥឡូវនេះ!)

  • ការចុះឈ្មោះប្រកួតនិងចាប់ផ្តើមនៅ​ថ្ងៃទី​១ ​ខែសីហា​រហូតដល់ថ្ងៃទី២០ ១៧ខែសីហា​ឆ្នាំ២០១២
  • ប្រធាន​ក្រុម​ត្រូវ​ធ្វើ​ការ​ចុះ​ឈ្មោះ​តាម​រយៈ​ Website ដោយប្រើប្រាស់​ ​Sabay account និង​បំពេញ​រាល់​ព័ត៌​មាន​ទាំង​អស់​ដូច​ជា​​ឈ្មោះ​ក្រុម​និង​លេខ​ទូរស័ព្ទ​ឲ្យ​បាន​ត្រឹម​ត្រូវ​។
  • ​ប្រធាន​ក្រុម​ត្រូវ​ចំណាយ​ ២០០ Sabay Coins ​​សម្រាប់ការ​ចុះ​ឈ្មោះនេះ ។
  • បន្ទាប់​ពី​ប្រធាន​ក្រុម​បាន​ធ្វើ​ការ​ចុះ​ឈ្មោះ​រួច​រាល់​ហើយត្រូវ​ធ្វើ​ការ​អញ្ជើញសមាជិក​៤​រូប​ផ្សេង​ទៀត​ចូល​រួម​ដោយប្រើប្រាស់​ Sabay account របស់​សមា​ជិក​​​ទាំង​នោះ​ហើយ​​​សមាជិក​ទាំង​៤​រូប​​ដែល​បាន​អញ្ជើញ​ត្រូវ​ធ្វើ​ការ​យល់​ព្រម​ (Accept) ឲ្យ​បាន​គ្រប់​គ្នា​ដើម្បី​ក្លាយ​ជា​ក្រុម​ពេញ​សិទ្ធ។​
  • អ្នក​ប្រកួត​ទាំង​អស់​និង​​ត្រូវ​តែ​ប្រើ​ប្រាស់​​ Sabay account​​ ដែល​បាន​ចុះ​ឈ្មោះ​សំរាប់​ធ្វើ​ការ​ប្រកួត​​។
  • ក្រោយពេលការចុះឈ្មោះត្រូវបានបញ្ជាប់គឺនៅថ្ងៃទី២១១៨ដល់ថ្ងៃទី២៥ក្រុមដែលជាប់ឈ្មោះជាក្រុមប្រកួត​និង​ក្រុម​ដែល​ជាប់​ជា​ក្រុម​បម្រុង​អាច​ប្រើ​​ Sabay Account ដែល​​បាន​​ចុះ​​ឈ្មោះ​​ចូល​​ទៅ​កម្សាន្ត​ជា​មួយ​ New World (JX2​ National CHAMPIONSHIPS)​​របស់​​និស្ស័យ​ស្នេហ៍​ដាវ​ទេព​បាន។

បញ្ជាក់៖ ចំពោះ​អ្នក​ដែល​ប្រើ​ Sabay Account​ ថ្មី​ចុះ​ឈ្មោះ​ប្រកួត​ដាច់​ខាត់​ត្រូវ​ធ្វើ​ការ Enable service JX2​ ជា​មុន​សិន ទើប​អាច​ log ចូល​ទៅ​​កាន់​ New World (JX2 National CHAMPIONSHIPS)បាន។

របៀបប្រកួត

  • ការប្រកួតរវាងក្រុមនិង​ក្រុម​(៥នាក់ទល់និង៥នាក់)។
  • ការប្រកួតនៅក្នុង​combat stage Arena to Heaven ក្រុងChengdu​ ឬ​ ក៏ QuanZhou​។
  • ការ​ប្រកួត​មាន​រយៈ​ពេល​១៥​នា​ទី។
  • ក្រុមដែលបានវាយសម្លាប់សមាជិកទាំងអស់របស់កក្រុមម្ខាងទៀតអស់និងទទួលបានជ័យជំនៈ។
  • កំឡុង​ពេល​ប្រ​កួត​ប្រសិន​បើម៉ោងនៃការប្រកួតត្រូវបញ្ចប់ក្រុមដែលនៅសល់សមាជិកច្រើនជាងជាអ្នកឈ្នះ។
  • កំឡុង​ពេល​ប្រកួត​​បើ​សិន​ចំនួន​សមា​ជិក​របស់​ក្រុម​និមួយ​ៗ​ស្មើ​គ្នា​នៅ​ពេល​ម៉ោង​នៃ​ ការ​ប្រកួត​បាន​បញ្ចប់​។​ក្រុម​ទាំង​ពីរ​និង​ធ្វើ​ការ​ប្រកួត​ម្តង​ទៀត​ ដែល​ការ​ប្រកួតលើកទី២នេះ​ក្រុម​​នីមួយ​ៗ​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ប្រើ​ប្រាស់​ក្បាច់​គុន​ចុង​ក្រោយ​បាន​ចំនួន​ម្ដង។
  • ​ក្រុម​ដែល​ទទួលបានជ័យជំនៈនិង​រងចាំ​ការ​ប្រកួត​ជាបន្តទៀត។

ទីតាំងនៃ​ការប្រកួត(និងមកដល់ក្នុងពេលឆាប់ៗនេះ)

សព្វាវុធនិងសម្ភារៈប្រើសំរាប់ការប្រកួត

  • អ្នកកម្សាន្តដែលបានចូលរួមការប្រកួតនឹងអាចប្រើ​ Sabay Account ដែល​បាន​ចុះ​ឈ្មោះ​ចូល​ទៅ​កាន់​ New World (JX2 CNC )​របស់​និស្ស័យ​ស្នេហ៍​ដាវ​ទេព​។ដែល​អាច​ទទួល​បាន​តួ​អង្គ​ដែល ​មាន​កម្រិត​​៩០​​និង​សម្ភារៈ​ជា​ច្រើន​ទៀត​សម្រាប់​ការ​ប្រកួត​នេះ។​

លក្ខ័ណនៅពេលប្រកួត

  • ប្រសិន​បើ​អវត្តមានសមាជិក​ឬប្រធានក្រុម​នៅ​​ពេលដល់ម៉ោង​ប្រកួត​​យើង​និង​ទុក​ពេល​១០នាទី​អោយ​ក្រុម​នោះ​សំរាប់​ការ​ហៅ​សមា​ជិក​មក។
  • ​ប្រសិនបើ​ការ​ប្រកួតជាការប្រកួត​ដំបូង​ក្រុមដែលមានបញ្ហាសមាជិកអាច​ធ្វើ​ការ​ប្តូរ​សមា​ជិក​របស់ក្រុមបាន​។
  • អ្នក​ប្រកួតពុំអាចធ្វើការតម្លើងកម្រិត​ levelរបស់តួអង្ត នៅពេលដែលកំពុងប្រកួតបានទេ។
  • ក្នុង​ការ​ប្រកួត​អ្នក​ប្រកួត​មិន​អាច​ប្រើ​ប្រាស់​ក្បាច់​គុន​ចុង​ ក្រោយ​បាន​ទេ​បើ​ក្រុម​ណា​បាន​ប្រើ​ប្រាស់​និង​ត្រូវ​ចាញ់​ដោយ​ស្វ័យ​ប្រវត្តិ​​។
  • តួ​អង្គទាំងអស់មិនអាច​ Buff ឬក៏ប្រើ​Skill support ពីខាងក្រៅ​ combat stage បានទេ។
  • នៅ​ពេល​កំពុងប្រកួតក្រុមនិមួយៗមិនអាចនិយាយឬក៏ Chat ជាមួយក្រុមផ្សេងបានទេ។
  • ​ពេល​​​ដែល​តួ​អង្គ​ត្រូវ​បាន​ស្លាប់​ម្ចាស់​តួ​អង្គ​ត្រូវ​រក្សា​ កន្លែង​អង្គុយ​របស់​ខ្លួន​មិន​អាច​ទៅ​ជួយ​ក្រុម​របស់​​​ខ្លួន​​ឬ​​ទៅ​​បញ្ជា​រតួ​អង្គ​របស់​សមាជិក​របស់​ក្រុម​ខ្លួន​ទេ​
  • សមាជិក​របស់​ក្រុម​មួយ​មិន​អាច​ចូល​រួម​ជា​សមាជិក​របស់​ក្រុម​ផ្សេង​ទៀត​បាន​ទេ។
  • ក្រុមនិមួយៗមិនអាចជ្រើសយកតួអង្គដែលស្ថិតក្នុងសាខាដូចគ្នាក្នុងបក្សតែមួយបានទេ។
  • ចំពោះការប្រើប្រាស់​ hacks រឺក៏ crack software ត្រូវ​បាន​ហាម​ឃាត់​និង​ត្រូវ​ចាញ់​ដោយ​ស្វ័យ​ប្រវត្តិ​​។
  • អ្នក​ប្រកួត​អាច​យក​សម្ភារៈដែល​ចាំ​បាច់​របស់​ខ្លួន​មក​ជា​មួយ​ដូច​ជា​Mouse​ ក៏ Keyboard​ ជាដើម។
  • ក្នុង​ករណី​នៅ​ពេល​កំពុង​ប្រកួត​មាន​បញ្ហា​រអាក់​រអួល​ផ្នែក​បច្ចេក​ទេស ​ដោយ​ពុំ​បាន​ព្រៀង​នោះ​នឹង​តម្រូវ​ឲ្យ​ធ្វើ​ការ​ប្រកួត​សា​ជា​ថ្មី​។ ប៉ុន្ដែ​ក្នុង​ករណី​ដែល​បញ្ហា​នេះ​បង្ក​ដោយ​បេក្ខ​ជន​ផ្ទាល់​នោះ​ការ​ប្រកួត ​និង​ប្រព្រឹត្ត​ទៅ​ជា​បន្ត​។
  • អ្នកប្រកួតមិនអាចផ្លាស់ប្តូរតួអង្គបានទេ​សម្រាប់​ការ​ប្រកួត​ជុំ​បន្ទាប់​។
  • សម្រាប់​ក្រុម​ដែល​បាន​ចុះ​ឈ្មោះ​ប្រកួត​រួច​រាល់​ត្រូវ​ធ្វើ​ការ​បំពេញ​ឈ្មោះ​និង​លេខ​ទូរស័ព្ធ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ប្រសិន​បើ​យើង​ខ្ញុំ​មិន​អាច​ទាក់​ទង​បាន​ទេ​នោះ​យើង​និង​ធ្វើ​ការ​ដក​បេក្ខភាព​ប្រកួត​ភ្លាម​ៗ ។
  • ក្រុម​នីមួយ​ៗ​ត្រូវ​ធ្វើ​ការ​រៀប​ចំ​តួអង្ក​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ័ណ​ដែល​បាន​កំណត់​មុន​ពេល​មក​ប្រកួត​ប្រសិន​បើ​ការ​ប្រកួត​ចាប់​ផ្ដើម​ហើយ​តួអង្គ​នៅ​មិន​ទាន់​រៀប​ចំ​រួច​រាល់​នោះ​យើង​និង​ធ្វើ​ការ​ដក​សិទ្ធ​ប្រកួត​ភ្លាម​ៗ។

រង្វាន់សំរាប់ក្រុមអ្នកឈ្នះ

៤​​ក្រុម​​ខ្លាំងចុង​​ក្រោយនិងទទួលបាន ​ទឹក​​ប្រាក់​​ចំនួន ១០០​ដុល្លា ​ក្នុង​​មួយ​​ក្រុម​ៗ និង​​សំបុត្រ​ពិសេស​ចូល​រួម​ប្រកួត​ផ្តាច់​ព្រ័ត្រ​។

សម្រាប់ពត៌មានលំអិតសូមទំនាក់ទំនងមកកាន់លេខ​ 023 22 8000 រៀងរាល់ម៉ោងធ្វើការ!

ក្រុម​ហ៊ុន​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​ពុំ​ចាំ​បាច់​ជម្រាប​មុន!

JXII Team