ការបរិច្ឆេទនិងទីកន្លែងនៃការប្រកួត

ក្រុមទាំងអស់ត្រូវមកធ្វើការចាប់ឆ្នោតចាប់យកលេខរាងក្រុមនៅ Enter Cyber Cafe(Monivong Blv), នៅថ្ងៃទី​ ១៦​ ខែមិនា ឆ្នាំ២០១២។

  • ជុំទី១ជំរុះ៦៤ក្រុមយក៣២​ក្រុមដែលនិងប្រព្រឹត្តទៅនៅEnter Cyber Cafe (Monivong Blv)
  • ជុំទី១ជំរុះ៣២ក្រុមយក១៦ក្រុមដែលនិងប្រព្រឹត្តទៅនៅEnter Cyber Cafe (Monivong Blv)
  • ជុំទី២ជំរុះ១៦ក្រុមយក៨ក្រុមដែលនិងប្រព្រឹត្តទៅនៅEnter Cyber Cafe (Monivong Blv)
  • ជុំទី៣ជំរុះ៨ក្រុមយក៤ក្រុមដែលនិងប្រព្រឹត្តទៅនៅEnter Cyber Cafe (Monivong Blv)
  • ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ៤ក្រុមយក២ក្រុមដែលនិងប្រព្រឹត្តទៅនៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ​ក្នុងឱកាសកម្មវិធី ICT World Expo 2012
  • ការប្រកួតយកលេខ៣​និងលេខ​៤​និងប្រព្រឹត្តទៅនៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ​ក្នុងឱកាសកម្មវិធី ICT World Expo 2012
  • ការប្រកួតផ្តាច់ព្រ័ត្រនិងប្រព្រឹត្តទៅនៅ​មជ្ឈ​​មណ្ឌល​​កោះ​​ពេជ្រ​ក្នុងឱកាសកម្មវិធី ICT World Expo 2012

ការប្រកួត

  • ការ​​ប្រកួត​​ជ្រើស​​រើស​​ក្រុម​​ខ្លាំង​​ប្រចាំ​​ឆ្នាំ​២០១២​​នេះ​​មាន​​ ចំនួន​​៦៤​​ក្រុម។
  • ការប្រកួតរវាងក្រុមនិង​ក្រុម​(៥នាក់ទល់និង៥នាក់)។
  • អ្នកកម្សាន្តដែលបានចូលរួមការប្រកួតនឹងអាចប្រើ​ Sabay Account ដែល​បាន​ចុះ​ឈ្មោះ​ចូល​ទៅ​កាន់​ New World (JX2 NEW YEAR CHAMPIONSHIPS)​របស់​និស្ស័យ​ស្នេហ៍​ដាវ​ទេព​។ដែល​អាច​ទទួល​បាន​តួ​អង្គ​ដែល​មាន​កម្រិត​​៩០​​និង​សម្ភារៈ​ជា​ច្រើន​ទៀត​សម្រាប់​ការ​ប្រកួត​នេះ។​ចុច​ត្រង់​នេះសំរាប់ពត៌មានសម្ភារៈដែលប្រើប្រាស់បាន។
  • ការប្រកួតនៅក្នុង​combat stage( Arena to Heaven) ក្នុងក្រុងChengdu​ និង QuanZhou​ រវាង​ពីរ​ក្រុម​ផ្សេង​គ្នា​។​ក្រុម​ដែល​ឈ្នះ​និង​រងចាំ​ការ​ប្រកួត​ជាបន្តទៀត។

លក្ខ័ណនៅពេលប្រកួត

  • ប្រសិន​បើ​អវត្តមានសមាជិក​ឬប្រធានក្រុម​នៅ​មុន​ពេល​ប្រកួត​បាន​ចាប់​ផ្តើម​យើង​និង​ទុក​ពេល​៥​នាទី​អោយ​ក្រុម​នោះ​សំរាប់​ការ​ហៅ​សមា​ជិក​មក​បើ​សិន​ជា​ការ​ប្រកួត​ដំបូង​អាច​ធ្វើ​ការ​ប្តូរ​សមា​ជិក​បាន​។
  • ក្រោយ​ពេលបានប្រកួតម្តងហើយក្រុមនិមួយៗមិនអាចផ្លាស់ប្តូរសមាជិកបានទេ។
  • អ្នក​ប្រកួតពុំអាចធ្វើការតម្លើងកម្រិត​ levelរបស់តួអង្ត នៅពេលដែលកំពុងប្រកួតបានទេ។
  • ក្នុង​​​មួយ​​ប្រកួត​​អ្នក​​ប្រកួត​​ម្នាក់​​ៗ​​អាច​​ប្រើ​​ប្រាស់​​ក្បាច់​​គុន​​ចុង​​ក្រោយ​​របស់​​តួ​អង្គ​​របស់​​ខ្លួន​​បាន​​១​​ដង​​គត់​​។​បើ​មាន​អ្នក​ប្រើ​ប្រាស់​លើស​ពី​១​ដង​ក្រុម​នោះ​និង​ចាញ់​ក្នុង​ការ​ប្រកួត​។
  • ក្នុង​ការ​ប្រកួត​អ្នក​ប្រកួត​មិន​អាច​ប្រើ​ប្រាស់​ក្បាច់​គុន​ចុង​ក្រោយ​បាន​ទេ​បើ​ក្រុម​ណា​បាន​ប្រើ​ប្រាស់​និង​ទទួល​បរាជ័យ​ក្នុង​ការ​ប្រកួត​។
  • តួ​អង្គទាំងអស់មិន​ Buff ពីខាងក្រៅ​ combat stage បានទេ។
  • ប្រសិន​បើម៉ោងនៃការប្រកួតត្រូវបញ្ចប់ក្រុមដែលនៅសល់សមាជិកច្រើនជាងជាអ្នកឈ្នះ។
  • តែ​បើ​សិន​ចំនួន​សមា​ជិក​របស់​ក្រុម​និមួយ​ៗ​ស្មើ​គ្នា​នៅ​ពេល​ម៉ោង​នៃ​ការ​ប្រកួត​បាន​បញ្ចប់​។​ក្រុម​ទាំង​ពីរ​និង​ធ្វើ​ការ​ប្រកួត​ម្តង​ទៀត​។ដែលការប្រកួតលើនេះអាច​​ប្រើ​​ប្រាស់​​ក្បាច់​​គុន​​ចុង​​ក្រោយ​​របស់​​តួ​អង្គ​​របស់​ ​ខ្លួន​​បាន​​១​​ដង​​។​បើ​មាន​អ្នក​ប្រើ​ប្រាស់​លើស​ពី​១​ដង​ក្រុម​នោះ ​និង​ចាញ់​ក្នុង​ការ​ប្រកួត​។
  • នៅ​ពេល​កំពុងប្រកួតក្រុមនិមួយៗមិនអាចនិយាយជាមួយគ្នាបានទេ។
  • ​ពេល​​​ដែល​តួ​អង្គ​ត្រូវ​បាន​ស្លាប់​ម្ចាស់​តួ​អង្គ​ត្រូវ​រក្សា​កន្លែង​អង្គុយ​របស់​ខ្លួន​មិន​អាច​ទៅ​ជួយ​ក្រុម​របស់​​​ខ្លួន​​ឬ​​ទៅ​​បញ្ជា​រតួ​អង្គ​របស់​សមាជិក​របស់​ក្រុម​ខ្លួន​ទេ​។
  • សមាជិក​របស់​ក្រុម​មួយ​មិន​អាច​ចូល​រួម​ជា​សមាជិក​របស់​ក្រុម​ផ្សេង​ទៀត​បាន​ទេ។
  • ក្រុមនិមួយៗមិនអាចជ្រើសយកតួអង្គដែលស្ថិតក្នុងសាខាដូចគ្នាក្នុងបក្សតែមួយបានទេ។
  • ចំពោះការប្រើប្រាស់​ hacks រឺក៏ crack software និងបង្ក Bug ត្រូវ​បាន​ហាម​ឃាត់​និង​ត្រូវ​ចាញ់​ដោយ​ស្វ័យ​ប្រវត្តិ​​។អ្នក​ប្រកួត​អាច​យក​សម្ភារៈដែល​ចាំ​បាច់​របស់​ខ្លួន​មក​ជា​មួយ​ដូច​ជា​Mouse​ ក៏ Keyboard​ ជាដើម។
  • ក្នុង​ករណី​នៅ​ពេល​កំពុង​ប្រកួត​មាន​បញ្ហា​រអាក់​រអួល​ផ្នែក​បច្ចេក​ទេស​ដោយ​ពុំ​បាន​ព្រៀង​នោះ​នឹង​តម្រូវ​ឲ្យ​ធ្វើ​ការ​ប្រកួត​សា​ជា​ថ្មី​។ ប៉ុន្ដែ​ក្នុង​ករណី​ដែល​បញ្ហា​នេះ​បង្ក​ដោយ​បេក្ខ​ជន​ផ្ទាល់​នោះ​ការ​ប្រកួត​និង​ប្រព្រឹត្ត​ទៅ​ជា​បន្ត​។
  • អ្នកប្រកួតត្រូវប្រើប្រាស់ឈ្មោះអោយដូចនិងឈ្មោះតួអង្គដែលនៅក្នុង​ JX2 World។
  • អ្នកប្រកួតមិនអាចផ្លាស់ប្តូរតួអង្គបានទេ។

ការចុះឈ្មោះប្រកួត

  • ការចុះឈ្មោះការប្រកួតនិងចាប់ផ្តើមពីថ្ងៃទី​២៧ ​ខែកុម្ភៈ រហូតដល់ថ្ងៃទី​១៥ ​ខែ មិនា ឆ្នាំ២០១២
  • ប្រធាន​ក្រុម​ត្រូវ​ធ្វើ​ការ​ចុះ​ឈ្មោះ​តាម​រយៈ​ Website ដោយប្រើប្រាស់​ ​Sabay account និង​បំពេញ​រាល់​ព័ត៌​មាន​ទាំង​អស់​ដូច​ជា​​ឈ្មោះ​ក្រុម​និង​លេខ​ទូរស័ព្ទ។
  • ការ​ចុះ​ឈ្មោះ​ប្រធាន​ក្រុម​ត្រូវ​ចំណាយ​ ២០០ Sabay Coins​ ។
  • បន្ទាប់​ពី​ប្រធាន​ក្រុម​បាន​ធ្វើ​ការ​ចុះ​ឈ្មោះ​ហើយ​អាច​អញ្ជើញសមាជិកដោយប្រើប្រាស់​ Sabay account របស់​សមា​ជិក​​ហើយ​​ធ្វើ​​ការ​​រង់​​ចាំ​​សមា​ជិក​​យក​ល់ព្រម​។​ទាល់​​តែ​​សមា​ជិក​​ទាំង​អស់​យល់​​ព្រម​​​ទាំង​​អស់​​គ្នា​​ទើប​ការ​ចុះ​ឈ្មោះ​នេះ​ចប់​សព្វ​គ្រប់​។
  • អ្នក​ប្រកួត​ទាំង​អស់​ត្រូវ​តែ​ប្រើ​ប្រាស់​​ Sabay account​​ ដែល​បាន​ចុះ​ឈ្មោះ​សំរាប់​ធ្វើ​ការ​ប្រកួត​នៅ​ពេល​ដែល​ប្រកួត​។

រង្វាន់សំរាប់ក្រុមអ្នកឈ្នះ

  • ជ័យលាភីទី១ : ៤.០០០.០០០ រៀល​ , ២០.០០០ Sabay Coins ហើយក៏មានបង្កើតជា​ NPC ​​​នៅ​ក្នុង​នគរ​ទាំង​អស់​របស់​និស្ស័យ​ស្នេហ៍​ដាវ​ទេព​ដែល​តំណាង​អោយ​តួ​អង្គ​របស់​ពួក​គាត់​លើសពីនេះទៅទៀត​ពួកគាត់ក៏និងទទួល​​យាន្ត​ ជំនិៈ​​ដ៏​​អស្ចារ្យ​​សំរាប់តួអង្គរបស់ពួកគាត់ក្នុង​ Real World ផង​​ដែរ​។
  • ជ័យលាភីទី២ : ៣.០០០.០០០ រៀល និង ២០.០០០ Sabay Coins
  • ជ័យលាភីទី៣ ​​ : ២.០០០.០០០​ រៀល​ និង ២០.០០០ Sabay Coins
  • ជ័យលាភីទី៤ : ២០.០០០ Sabay Coins
  • អ្នកប្រកួតនិងទទួលបានអាវយឺតដ៏ស្រស់ស្អាត

ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការកែប្រែកម្មវិធីដោយមិនជម្រាបជូនជាមុន។

សម្រាប់ពត៌មានលំអិតអាចទំនាក់ទំនងមកកាន់លេខ 023 22 8000 រៀងរាល់ម៉ោងធ្វើការ។