សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​នឹង​ធ្វើ​ការ​ប្រគល់​រង្វាន់​ដល់​ក្រុម​ជើង​ឯក​ប្រចាំ​ឆ្នាំ២០១២​ Sabay New Year Championship 2012 ដែល​បាន​ទទួល​ជ័យ​ជំនះ​កាល​ពី​ពេល​ថ្មិ​ៗ​នេះ​​ដោយ​បង្កើត​ជា​ NPC តំណាង​ក្រុម​ក្លាហាន​ជើង​ឯក​ទាំង​៥​នាក់​នៅ​ក្នុង​ពិភព​និស្ស័យ​ស្នេហ៍​ដាវ​ទេព​។
ការ​ប្រគល់​រង្វាន់​ដល់​អ្នក​ក្លាហាន​ទាំង​៥​នាក់​នេះ​ JXII នឹង​ធ្វើ​ការ​ប្រគល់​នៅ​ជូន​នៅ​ក្នុង​ Version 3.14 ដែល​និង​ធ្វើ​ការ​ Update នៅ​ថ្ងៃ​ស្អែក​នេះ​។ ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​តួអង្ក​ទាំង​៥​នឹង​ទទួល​បាន​សត្វ​នាគ​រាជ​ដ៍​ស្រស់​ស្អាត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​សម្រាប់​ធ្វើ​ជា​យាន្ត​ជំនិះ​ម្នាក់​មួយ​ផង​ដែរ​ ដែល​មាន​សុពលភាព​រយៈ​ពេល​៦​ខែ​ រួម​ជាមួយ​នឹង​ល្បឿន​នៃ​​សត្វ​នោះ​ ១២០ភាគរយ​។
បន្ថែម​ពី​នេះ​ ដើម្បី​បង្កើត​ជា​អនុស្សាវរីយ៍​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​រវាង​ JXII និង​អ្នក​ក្លាហាន​ទាំង​៥​នោះ​ឈ្មោះ​តួអង្គ​ទាំង​៥​នេះ​នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ក្លាយ​ទៅ​ជា​ NPC នៅ​លើ​ឆាក​ប្រកួត​ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​ ChengDu ក្នុង​ពិភព​និស្ស័យ​ស្នេហ៍​ដាវ​ទេព។ កុំ​ភ្លេច​ណា​សម្រាប់​ក្រុម​ជើង​ឯក​អាច​ទៅ​បើក​រង្វាន់​បាន​នៅ​តាម​ NPC ដែល​មាន​ឈ្មោះ​របស់​ខ្លួន​ ហើយ​សម្រាប់​អ្នក​ដែល​ចង់​បាន​រង្វាន់​សូម​កុំ​ភ្លេច​ចូល​រួ​ម​ចុះ​ឈ្មោះ​ប្រកួត​លើក​ក្រោយ​ៗ​ណា!

តួអង្គ​អ្នក​ក្លាហាន​​ទាំង​៥​ដែល​​ JX2 ធ្វើ​ជា​ NPC ដើម្បី​ទុក​ជា​អនុស្សាវរីយ៍​មាន​ដូច​ជា​៖

  • VAN_hero_stev
  • Pink-berry
  • ^^Kmeng_Vuth^^
  • AIR_HEMI
  • *EMPEROR_ReTurN*

យាន្ត​ជំនិះ​នាគរាជ​​ដ៍​ស្រស់​ស្អាត​សម្រាប់​​អ្នក​ក្លាហាន​ទាំង​៥​