សូម​ស្វាគមន៍​ជា​ថ្មី​ម្ដង​ទៀត​ជាមួយ​និង​​​ព្រឹត្តិ​ការណ៍ប្រកួត​ដ៏​ធំ​​​និង​អស្ចារ្យ​​ប្រចាំ​ឆ្នាំ​របស់​ Sabay នោះ​គឺ​ជា​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ Sabay New Year Championships 2013 (NYC2013) ដើម្បីចូល​រួម​​អប​អរ​សា​ទរ​​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ដែល​នឹង​ប្រាព្ធ​ឡើង​នៅ​ពេល​ខាង​មុខ​។ ការ​ប្រកួត​​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ស្វែង​រក​ក្រុមខ្លាំង​​​ដែល​មាន​សមត្ថ​ភាព​ខ្ពស់​អាច​ដោះ​ស្រាយ​រាល់​ ឧបសគ្គ​ដែល​កើត​មាន​ចំពោះ​មុខ​ភ្លាម​ៗ ប៉ិន​ប្រសព្វ​ក្នុង​ការ​ប្រយុទ្ធ​ មាន​ភាព​សហ​ការ​ជា​ក្រុម​បាន​យ៉ាង​ល្អ មាន​គម្រោង​ច្បាស់​លាស់​ដើម្បី​មក​បញ្ចេញ​ថ្វីដៃ​ ដើម្បី​ឈាន​ទៅ​រក​ការ​ដណ្ដើម​យក​ប្រាក់​រង្វាន់​ដ៏​ច្រើន​សន្ឋឹក​សន្ឋាប់​នេះ​​។ ការ​ប្រកួត​និង​ធ្វើ​ការ​ជម្រុះ​យក​ជើង​ខ្លាំង​ក្នុង​ចំណោម​១៦/៣២​ ឬ៦៤​​ក្រុម​ដែល​ការ​​ចុះ​​ឈ្មោះ​​និង​​បើក​​ពី​​ថ្ងៃ​១៥​ ខែមិនា​ ដល់ថ្ងៃទី​០៥​ខែមេសា​ ប្រញាប់​ឡើង​​ចំនួន​​ក្រុម​​មាន​​កំណត់​!

ចុះ​ឈ្មោះ​និង​ទទួល​បាន​តួ​អង្គ​កម្រិត​ 90​​ និង​សម្ភារៈ​ដ៏​អស្ចារ្យ​សំរាប់​ការ​ប្រកួត​នេះ

ការបរិច្ឆេទនិងទីកន្លែងនៃការប្រកួត

ការចុះឈ្មោះនិងចាប់ផ្តើមពីថ្ងៃទី១៥​ខែមិនាដល់ថ្ងៃទី០៥​ខែមេសាតាមរយៈគេហទំព័រ MYSABAY.COM​​​​ ហើយ​ការ​ប្រកួត​ជម្រុះ​នឹង​ចាប់​ផ្តើម​ចាប់​ពីថ្ងៃ​ទី២២​ខែមេសា​ឆ្នាំ២០១៣។​ក្រុម​ទាំង​អស់​ត្រូវ​មក​ធ្វើ​ការ​ចាប់​ឆ្នោត​ចាប់​យក​លេខ​រាង​ក្រុម​នៅ ​Enter Cyber Cafe(Monivong Blv), នៅ​ថ្ងៃ​ទី​​២០​​ខែ​មេសា​ឆ្នាំ​២០១៣។

  • ជុំទី១ជម្រុះ៦៤ក្រុមយក៣២ក្រុមដែលនិងប្រព្រឹត្តទៅនៅ Enter Cyber Cafe (Monivong Blv)
  • ជុំទី២ជម្រុះ៣២ក្រុមយក១៦ក្រុមដែលនិងប្រព្រឹត្តទៅនៅ Enter Cyber Cafe (Monivong Blv)
  • ជុំទី៣ជម្រុះ១៦ក្រុមយក៨ក្រុមដែលនិងប្រព្រឹត្តទៅនៅ Enter Cyber Cafe (Monivong Blv)
  • ជុំទី៤ជម្រុះ៨ក្រុមយក៤ក្រុមដែលនិងប្រព្រឹត្តទៅនៅ Enter Cyber Cafe (Monivong Blv)
  • ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ៤ក្រុមយក២ក្រុមដែលនិងប្រព្រឹត្តទៅនៅ​ក្នុង​កម្មវិធី NYC នៅ Chenla Theater
  • ការប្រកួតយកលេខ៣​និងលេខ​៤​និងប្រព្រឹត្តទៅនៅក្នុង​កម្មវិធី NYC នៅ Chenla Theater
  • ការប្រកួតផ្តាច់ព្រ័ត្រនិងប្រព្រឹត្តទៅនៅ​ក្នុង​កម្មវិធី NYC នៅ Chenla Theater

តារាងការប្រកួត

របៀបប្រកួត

  • ការប្រកួតរវាងក្រុមនិង​ក្រុម​(៥នាក់ទល់និង៥នាក់)នៅក្នុង​combat stage Arena to Heaven ក្នុង​ក្រុង​Chengdu​ ឬ​ ក៏ QuanZhou។​(រយៈពេល១៥នាទី)
  • ក្រុមដែលបានវាយសម្លាប់តួអង្គទាំងអស់របស់របស់កក្រុមម្ខាងទៀតអស់ជាអ្នកឈ្នះ
  • នៅពេលម៉ោងការប្រកួតត្រូវបញ្ចប់ក្រុមដែលនៅសល់សមាជិកច្រើនជាងជាអ្នក​ឈ្នះតែបើ​ក្រុម​ទាំង​ពីរ​នៅ​សល់​សមា​ជិក​ស្មើគ្មា​នោះ​​ក្រុម​ទាំង​ពីរ​និង​ត្រូវ​​ធ្វើ​ការ​ប្រកួត​ម្ដង ​ទៀត​ដោយ​​អនុញ្ញាតិ​ឲ្យ​ប្រើ​ប្រាស់​ក្បាច់​គុន​ចុង​ក្រោយ​ចំនួន​មួយ​ដង​​ប៉ុណ្ណោះ​សម្រាប់​តួអង្គនិ​មួយៗ។
  • ការ​ប្រកួត​មាន​ចំនួន​បី​ដង​ ​ក្រុម​ណា​ដែល​ឈ្នះ​ពីរ​ដង​ជា​អ្នក​ទទួល​បាន​ជ័យ​ជំនៈ​និង​រងចាំ​ការ​ប្រកួត​ជាបន្តទៀត។

សព្វាវុធនិងសម្ភារៈប្រើសំរាប់ការប្រកួត

  • អ្នកកម្សាន្តដែលបានចូលរួមការប្រកួតនឹងអាចប្រើ​ Sabay Account ដែល​បាន​ចុះ​ឈ្មោះ​ចូល​ទៅ​កាន់​ New World (JX2 New Year CHAMPIONSHIPS)​របស់​និស្ស័យ​ស្នេហ៍​ដាវ​ទេព​។ដែល​អាច​ទទួល​បាន​តួ​អង្គ​ដែល ​មាន​កម្រិត​​៩០​​និង​សម្ភារៈ​ជា​ច្រើន​ទៀត​សម្រាប់​ការ​ប្រកួត​នេះ។​

បញ្ជាក់៖ចំពោះ​អ្នក​ដែល​ប្រើ​ Sabay Account​ ថ្មី​ចុះ​ឈ្មោះ​ប្រកួត​ដាច់​ខាត់​ត្រូវ​ធ្វើ​ការ Enable service JX2​ ជា​មុន​សិន​ ទើបអាច log ចូល​​​ទៅកាន់​ New World (JX2 New Year CHAMPIONSHIPS)បាន។

លក្ខ័ណប្រកួត

  • ប្រសិន​បើ​អវត្តមានសមាជិក​ឬប្រធានក្រុម​នៅ​​ពេលដល់ម៉ោង​ប្រកួត​​យើង​និង​ទុក​ពេល​១០នាទី​អោយ​ក្រុម​នោះ​សំរាប់​ការ​ហៅ​សមា​ជិក​មកប្រសិន​បើ​នៅ​បន្ដ​អវត្តមាន​ក្នុង​រយៈ​ពេល​នោះ​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​ជាមួយ​សមាជិក​ដែល​មាន​វត្តមាន។
  • ​ប្រសិនបើ​ការ​ប្រកួតជាការប្រកួត​ដំបូង​ក្រុមដែលមានបញ្ហាសមាជិកអាច​ធ្វើ​ការ​ប្តូរ​សមា​ជិក​របស់ក្រុមបាន​។
  • អ្នក​ប្រកួតពុំអាចធ្វើការតម្លើងកម្រិត​ level របស់តួអង្ត បានទេ។
  • ក្នុង​ការ​ប្រកួត​អ្នក​ប្រកួត​មិន​អាច​ប្រើ​ប្រាស់​ក្បាច់​គុន​ចុង​ក្រោយ​បាន​ទេ​លើក​លែង​តែ​ករណី​ពិសេស (ស្មើគ្នា) ។
  • តួ​អង្គទាំងអស់មិនអាច​ប្រើប្រាស់ Skill  ពីខាងក្រៅ​​មុន​ពេល​ចូល​ក្នុង combat stage បានទេ។
  • សមា​ជិក​ក្នុង​ក្រុម​និមួយៗ​មិន​​អនុញ្ញាតិ​ឲ្យ​​និយាយ​ឬក៏ប្រើ​ប្រាស់​ពាក្យ​មិន​គួរ​គប្បីដាក់​ក្រុម​​ម្ខាង​​ទៀត​​បាន​ទេ។
  • ​ពេល​​​ដែល​តួ​អង្គ​ត្រូវ​បាន​បាត់​បង់​ឱកាស(ស្លាប់)​​ម្ចាស់​តួ​អង្គ​ ត្រូវ​រក្សា​ កន្លែង​អង្គុយ​របស់​ខ្លួន​មិន​អាច​ទៅ​ជួយ​សមាជិក​ក្រុម​របស់​​​ខ្លួន​​ឬ​​ទៅ ​​បញ្ជា ​រតួ​អង្គ​របស់​សមាជិក​របស់​ក្រុម​ខ្លួន​ទេ​។
  • សមាជិក​របស់​ក្រុម​មួយ​មិន​អាច​ចូល​រួម​ជា​សមាជិក​របស់​ក្រុម​ផ្សេង​ទៀត​បាន​ទេ។
  • ក្រុមនិមួយៗមិនអាចជ្រើសយកតួអង្គដែលស្ថិតក្នុងបក្ស​ដែល​មាន​សាខាដូចគ្នាបានទេ។
  •  មិនអាចប្រើប្រាស់គម្ពីរ Agile​move Scroll បានទេ
  • ចំពោះការប្រើប្រាស់​ hacks រឺក៏ crack software និងបង្កចំនុច​អវិជ្ជមាន​ (Bug) ដែល​ត្រូវ​បាន​ហាម​ឃាត់​និង​ត្រូវ​ចាញ់​ដោយ​ស្វ័យ​ប្រវត្តិ​​។
  • អ្នក​ប្រកួត​អាច​ យក​សម្ភារៈដែល​ចាំ​បាច់​របស់​ខ្លួន​មក​ជា​មួយ​ដូច​ជា​Mouse​ ក៏ Keyboard​ ជាដើម។
  • ក្នុង​ករណី​នៅ​ពេល​កំពុង​ប្រកួត​មាន​បញ្ហា​រអាក់​រអួល​ផ្នែក​បច្ចេក​ទេស ​ដោយ​ពុំ​បាន​ព្រៀង​នោះ​នឹង​តម្រូវ​ឲ្យ​ធ្វើ​ការ​ប្រកួត​សា​ជា​ថ្មី​។ ប៉ុន្ដែ​ក្នុង​ករណី​ដែល​បញ្ហា​នេះ​បង្ក​ដោយ​បេក្ខ​ជន​ផ្ទាល់​នោះ​ការ​ប្រកួត ​និង​ប្រព្រឹត្ត​ទៅ​ជា​បន្ត​ជា​​មួយ​​​សមា​ជិក​​ដែល​​នៅ​​សល់​។
  • អ្នកប្រកួតមិនអាចផ្លាស់ប្តូរតួអង្គបានទេ។

រង្វាន់សម្រាប់ក្រុមអ្នកឈ្នះការប្រកួត

  • ជ័យលាភីទី១: ទឹកប្រាក់ចំនួន ៣,000ដុល្លា​រួមជាមួយ ២០,០០០ Sabay Coin
  • ជ័យលាភីទី២: ទឹកប្រាក់ចំនួន ២,000ដុល្លារួមជាមួយ ២០,០០០ Sabay Coin
  • ជ័យលាភីទី៣: ទឹកប្រាក់ចំនួន ១,000ដុល្លារួមជាមួយ ២០,០០០ Sabay Coin
  • ជ័យលាភីទី៤:  ២០,០០០ Sabay Coin
    បញ្ជាក់៖ Sabay Coin នឹងត្រូវដាក់បញ្ចូលទៅកាន់ Account ដែល​បាន​ចុះ​ឈ្មោះ​ប្រកួត​ដោយ​​ពុំ​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​បាន​ទេ​។

ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការកែប្រែកម្មវិធីដោយពុំ​ចាំ​បាច់​ជម្រាបជូន​ដំណឹង​ជាមុន។ សម្រាប់ពត៌មានលំអិតអាចទំនាក់ទំនងមកកាន់លេខ 023 22 8000 រៀងរាល់ម៉ោងធ្វើការ។ JXII Team